អាជីវកម្មរបស់យើង

ពួកយើងធ្វើវា ឡើងប្រកបដោយភាពប៉ិនប្រសប់ ទំនុកចិត្ត និងអ្វីដែលយើងមានជំនាញនៅក្នុងវិស័យនេះតែប៉ុណ្ណោះ។

ការប្រឹក្សាយោបល់ និងផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ

ផ្នែក​នេះ​ស្ថិតនៅ​ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ Generation​ ​One​ ​Consultation​។​ ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២​០​១​៧​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ទិត្យ​ ​រង្សី​ ​ដោយ​លោក​បាន​ពាំ​នាំ​នូវ​ជំនាញ​ដែល​លោក​ទទួល​បាន​ពី​ការ​បម្រើ​ការ​ក្នុង​ធនាគារ​ល្បី​ៗ​ ​ដូចជា​ ​AN​Z​R ​និង​ធនាគារ​ចិន​ ​លើ​ផ្នែក​សវនកម្ម​ (​audit​in​g​)​ ប្រមាណ​ជា​ ​១​៥​​ឆ្នាំ​មកនេះ​។​ ​នេះ​ហើយ​ជា​លទ្ធផល​ដែល​នាំ​អោយ​ក្រុមហ៊ុន​មានការ​រីក​ចម្រើន​ ​និង​ទទួល​បានការ​ទុកចិត្ត​ពី​លំដាប់​អតិថិជន​ជាន់ខ្ពស់​ ​នៃ​សមាគម​ន៍​ពាណិជ្ជកម្ម​រហូតមកដល់​ពេល​បច្ចុប្បន្ន​។​ ​ហើយ​សេវាកម្ម​របស់​ក្រុមហ៊ុន​នោះ​គឺ​ ​ផ្តល់​ការ​ពិគ្រោះ​យោបល់​និង​ ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដោយ​ផ្អែកលើ​ការ​អនុវត្ត​ជាក់ស្តែង​និង​លក្ខខណ្ឌ​ទី​ផ្សារ​ ​មូលធន​ក្នុងស្រុក (​ទាំង​អ្នកផ្តល់​ប្រាក់​ក​ម្ចី​ឯកជន​ឬ​ស្ថាប័ន​)​។​

ការពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ/ពន្ធ/គណនេយ្យ

ការ​ពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​/​ពន្ធ​/​គណនេយ្យ​៖​ ​ផ្នែក​នេះ​ស្ថិតនៅ​ក្រោម​ ​Generation​ ​One​ ​Consultation​ ​ដូចគ្នា​។​ ​ដោយ​ស្ថិត​ក្រោម​ការ​​​ដឹកនាំ​របស់​ ​លោករ៉ូនី រាដ្ឋមង្គល ​ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​និង​ជា​ប្រធាន​ក្រុម​ផ្នែក​នេះ​ផង​ដែរ​។​ ​គាត់​មាន​ឈាមជ័រជាខ្មែរ​សញ្ជាតិ​អូ​ស្រ្តា​លី​ ​ដែល​ទទួល​បាន​ទៅ​ទទួល​ការសិក្សា​នៅ​ប្រទេស​អូ​ស្រ្តា​លី​ ​រហូត​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​ពី​សកលវិទ្យាល័យ​អូ​ស្រ្តា​លី​ហើយ​បាន​ធ្វើការ​នៅ​ក្នុង​វិ​ស័​យ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​នៅ​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ជាង​ ​១​០​​ឆ្នាំ​ផង​ដែរ​។​ ​ក្រៅពី​នេះ​គាត់​ក៏មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​នៅ​អូស្ត្រាលី​អស់​រយៈពេល​ជាង​ ​៥​ឆ្នាំ​។​ ​ទាំងអស់​នេះ​ហើយ​គឺជា​លទ្ធផល​ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​មនុស្ស​ដែល​យល់​ច្បា​ល់​អំពី​ហិរញ្ញវត្ថុ​ ​និង​ជា​មនុស្ស​ដែល​យល់ច្បាស់​អំពី​គណនេយ្យ​ទាំង​ទ​ស្សនៈ ​សាជីវកម្ម​ ​និង​ ​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

ភស្តុភារកម្ម

អាជីវកម្ម​ ​Logistics​ ​នេះ​ស្ថិតនៅ​ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ ​Generation​ ​One​ ​Trading​ ​and​ ​Logistics​ ​Co​., ​L​t​d​ ​ដែល​ទទួល​បានការ​ប្រឹក្សា​ ​រៀបចំ​ ​ក៏ដូចជា​ទទួល​ដំបូន្មាន​ពី​ ​លោក​ទិត្យ​ ​សិលា​ ​ជាមួយនឹង​បទពិសោធន៍​រៀបចំ​ភស្តុភារ​កំពង់ផែ​សមុទ្រ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​មាន​ដូចជា​ប្រេង​,​អាហារ​, ​គ្រឿងម៉ាស៊ីន​, ​ទំនិញ​ទូទៅ​ ​និង​សម្ភារៈសំណង់​រយៈពេល​ជាង​ ​២​០​​ឆ្នាំ​។​ ​ក្រុមហ៊ុន​របស់យើង​អាច​ផ្តល់​ជូន​អតិថិជន​ ​មិនមែន​សេវាកម្ម​មួយ​ ​តែ​ច្រើនជាង​នោះ​គឺ​ ​ការនាំចូល​, ​ការនាំចេញ​, ​Clearance​ ​និង​ផ្តល់​ជា​ឃ្លាំង​សំរាប់​ផ្ទុក​ទំនិញ​។

ស្វែងយល់បន្ថែមលើ Facebook

ម៉ាតនិងដឹកជញ្ជូន

​ម៉ា​ត​និង​ការ​​​ដឹកជញ្ជូន​៖​ ​ដោយ​មើលឃើញ​ពី​តម្រូវ​ការ​របស់​អតិថិជន​ត្រូវការ​អាហារ​ដែល​មានគុណ​ភាព​ ​និង​តម្រូវ​ការ​សម្រាប់​ការរស់នៅ​ដែល​ប្រកបដោយ​សុវត្ថិភាព​និង​របៀបរស់នៅ​ដែល​មាន​សុខភាព​ល្អ​ក្រុម​របស់យើង​ក៏បាន​វិនិយោគ​លើ​មីនី​ម៉ា​ត​ដែល​ទំនើប​និង​សហគមន៍​ដែល​ផ្តល់​ជូន​តែ​បន្លែ​ ​ផ្លែឈើ​ ​សាច់​ ​និង​គ្រឿងទេស​ប្រចាំថ្ងៃ​ដែល​ល្អ​បំផុត​និង​មានគុណ​ភាព​។​ K​a​rot​ ​គឺជា​ផ្នែក​មួយផ្សេងទៀត​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត​និង​ប្រុងប្រយ័ត្ន​របស់​លោក​ប៊ុន​លាង​ ​ដែល​លោក​គឺជា​ស្ថាបនិក​ដំបូង​នៃ​ប្រោ​ន​កាហ្វេ​ដែល​ជា​ហាង​កាហ្វេ​ឈាន​មុខ​គេ​ក្នុងស្រុក​នៅ​ប្រទេស​កម្ពុជា​។​ K​a​rot​ ​នឹង​ក្លាយ​ជា​ការ​បណ្តាក់ទុន​ថ្មី​របស់​គាត់​ដែល​ប្រាកដជា​នឹង​ដើរតាមគន្លង​ប្រោ​ន​កាហ្វេ​ ​ដោយមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​លើ​បច្ចេកវិទ្យា​ ​សុវត្ថិភាព​និង​ ​គុណភាព​សម្រាប់​អតិថិជន​របស់​ខ្លួន​។​

នាំចូលនាំចេញ

​ការនាំចេញ​នាំចូល​៖​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​គឺជា​ផ្នែក​មួយ​នៃ​ ​Generation​ ​One​ ​Trading​ ​and​ ​Logistics​ ​Co​., ​L​t​d​ ​ដើម្បី​ពង្រីក​សេវាកម្ម​របស់​ខ្លួន​ពី​ការរៀបចំ​ដឹកជញ្ជូន​ ​រហូតដល់​ការនាំចូល​ឬ​នាំចេញ​ផលិតផល​ទំនិញ​ក្នុង​និង​ក្រៅ​ស្រុក​។​ ​ក្រៅពី​ការនាំចូល​ឬ​នាំចេញ​ផលិតផល​របស់យើង​ ​ពួកយើង​ក៏​មានការ​ផ្តល់​សេវាកម្ម​ ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​សម្រាប់​អតិថិជន​របស់យើង​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ច្រកចេញ​ចូល​តែមួយ​ដើម្បី​នាំចូល​ឬ​នាំចេញ​ផលិតផល​របស់​គាត់​ទៅកាន់​ទី​ផ្សារ​ផ្សេងៗ​នៅ​លើ​ពិភពលោក​។​ ​ទាំងអស់​នេះ​ពិតជា​មានប្រយោជន៍​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ជាច្រើន​ ​ហើយ​ម្ចាស់​អាជីវកម្ម​លើកដំបូង​ដែល​ត្រូវការ​ភាព​ងាយស្រួល​និង​ការធានា​សម្រាប់​អាជីវកម្ម​របស់​គាត់​។​ ​ទាំងនោះ​ក៏​រួម​មាន​សេវាកម្ម​ត្រួតពិនិត្យ​ទំនិញ​របស់យើង​ (​ក្នុងស្រុក​និង​ក្រៅ​ស្រុក​) ​និង​ការ​សម្របសម្រួល​ការ​ទូទាត់​គ្រប់​ប្រភេទ​។​

គ្រឿងទេសឆ្ងាញ់
ការដឹកជញ្ជូន

ការ៉ុត​គឺជា​ហាង​លក់រាយ​គ្រឿងទេស​ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល​ដែល​មាន​សុវត្ថិភាព​និង​សុខភាព​ជាមួយ​តម្លៃ​ ​សមរម្យ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ពួកយើង​មាន​ក្រុម​ការងារ​ដែល​អាច​ដឹកជញ្ជូន​ផលិតផល​ស្រស់​ៗ​ ​និង​គ្រឿងទេស​ផ្សេងៗ​ទៀត​ដល់​មាត់ទ្វារ​ផ្ទះ​របស់​អ្នក​ភ្លាម​ៗ​!​