ក្រុមការងាររបស់យើងគឺប្រកបដោយភាពខ្លាំងខ្លា និងទេពកោសល្យ។

ទិត្យ រង្សី

គ្រប់គ្រប់ផ្នែកលក់ និងប្រតិបត្តិការ

លោក ទិត្យ រង្សី ដោយលោកបានពាំនាំនូវជំនាញដែលលោកទទួលបានពីការបម្រើការក្នុងធនាគារល្បីៗ ដូចជា ANZR និងធនាគារចិន លើផ្នែកសវនកម្ម(auditing ) ប្រមាណជា ១៥ឆ្នាំមកនេះ។ នេះហើយជាលទ្ធផលដែលនាំអោយក្រុមហ៊ុនមានការរីកចម្រើន និងទទួលបានការទុកចិត្តពីលំដាប់អតិថិជនជាន់ខ្ពស់ នៃសមាគមន៍ពាណិជ្ជកម្មរហូតមកដល់ពេលបច្ចុប្បន្ន។ ហើយសេវាកម្មរបស់ក្រុមហ៊ុននោះគឺ ផ្តល់ការពិគ្រោះយោបល់និង ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដោយផ្អែកលើការអនុវត្តជាក់ស្តែងនិងលក្ខខណ្ឌទីផ្សារ មូលធនក្នុងស្រុក (ទាំងអ្នកផ្តល់ប្រាក់កម្ចីឯកជនឬស្ថាប័ន)។

រ៉ូនី រាដ្ឋមង្គល

គ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ និងគណនេយ្យ

លោករ៉ូនី រាដ្ឋមង្គល ដែលជាម្ចាស់ភាគហ៊ុននិងជាប្រធានក្រុមផ្នែកនេះផងដែរ។ គាត់មានឈាមជ័រជាខ្មែរសញ្ជាតិអូស្រ្តាលី ដែលទទួលបានទៅទទួលការសិក្សានៅប្រទេសអូស្រ្តាលី រហូតទទួលបានសញ្ញាប័ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសកលវិទ្យាល័យអូស្រ្តាលី ហើយបានធ្វើការនៅក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុនៅប្រទេសអូស្ត្រាលី អស់រយៈពេលជាង ១០ឆ្នាំផងដែរ។ ក្រៅពីនេះគាត់ក៏មានអាជីវកម្មផ្ទាល់ខ្លួននៅអូស្ត្រាលីអស់រយៈពេលជាង ៥ឆ្នាំ។ ទាំងអស់នេះហើយ គឺជាលទ្ធផលដែលធ្វើឱ្យលោកក្លាយជាមនុស្សដែលយល់ច្បាល់អំពីហិរញ្ញវត្ថុ និងជាមនុស្សដែលយល់ច្បាស់អំពីគណនេយ្យទាំងទស្សនៈ សាជីវកម្ម និង អាជីវកម្មផ្ទាល់ខ្លួន។

អ៊ូច សុភ័ណ្ឌ

គ្រប់គ្រប់ផ្នែកលក់ និងហិរញ្ញវត្ថុ