ពួកយើងធ្វើវា ឡើងប្រកបដោយភាពប៉ិនប្រសប់ ទំនុកចិត្ត និងអ្វីដែលយើងមានជំនាញនៅក្នុងវិស័យនេះតែប៉ុណ្ណោះ។
អាជីវកម្មរបស់យើង
ការប្រឹក្សាយោបល់ និងផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ
ផ្នែកនេះស្ថិតនៅក្រោមឈ្មោះក្រុមហ៊ុន Generation One Consultation។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក ទិត្យ រង្សី ដោយលោកបានពាំនាំនូវជំនាញដែលលោកទទួលបានពីការបម្រើការក្នុងធនាគារល្បីៗ ដូចជា ANZR និងធនាគារចិន លើផ្នែកសវនកម្ម (auditing) ប្រមាណជា ១៥ឆ្នាំមកនេះ។ នេះហើយជាលទ្ធផលដែលនាំអោយក្រុមហ៊ុនមានការរីកចម្រើន និងទទួលបានការទុកចិត្តពីលំដាប់អតិថិជនជាន់ខ្ពស់ នៃសមាគមន៍ពាណិជ្ជកម្មរហូតមកដល់ពេលបច្ចុប្បន្ន។ ហើយសេវាកម្មរបស់ក្រុមហ៊ុននោះគឺ ផ្តល់ការពិគ្រោះយោបល់និង ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដោយផ្អែកលើការអនុវត្តជាក់ស្តែងនិងលក្ខខណ្ឌទីផ្សារ មូលធនក្នុងស្រុក (ទាំងអ្នកផ្តល់ប្រាក់កម្ចីឯកជនឬស្ថាប័ន)។
ការពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ/ពន្ធ/គណនេយ្យ
ការពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ/ពន្ធ/គណនេយ្យ៖ ផ្នែកនេះស្ថិតនៅក្រោម Generation One Consultation ដូចគ្នា។ ដោយស្ថិតក្រោមការដឹកនាំរបស់ លោករ៉ូនី រាដ្ឋមង្គល ដែលជាម្ចាស់ភាគហ៊ុននិងជាប្រធានក្រុមផ្នែកនេះផងដែរ។ គាត់មានឈាមជ័រជាខ្មែរសញ្ជាតិអូស្រ្តាលី ដែលទទួលបានទៅទទួលការសិក្សានៅប្រទេសអូស្រ្តាលី រហូតទទួលបានសញ្ញាប័ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសកលវិទ្យាល័យអូស្រ្តាលីហើយបានធ្វើការនៅក្នុងវិស័យគណនេយ្យនិងហិរញ្ញវត្ថុនៅប្រទេសអូស្ត្រាលីអស់រយៈពេលជាង ១០ឆ្នាំផងដែរ។ ក្រៅពីនេះគាត់ក៏មានអាជីវកម្មផ្ទាល់ខ្លួននៅអូស្ត្រាលីអស់រយៈពេលជាង ៥ឆ្នាំ។ ទាំងអស់នេះហើយគឺជាលទ្ធផលដែលធ្វើឱ្យលោកក្លាយជាមនុស្សដែលយល់ច្បាល់អំពីហិរញ្ញវត្ថុ និងជាមនុស្សដែលយល់ច្បាស់អំពីគណនេយ្យទាំងទស្សនៈ សាជីវកម្ម និង អាជីវកម្មផ្ទាល់ខ្លួន។
ភស្តុភារកម្ម
អាជីវកម្ម Logistics នេះស្ថិតនៅក្រោមឈ្មោះក្រុមហ៊ុន Generation One Trading and Logistics Co., Ltd ដែលទទួលបានការប្រឹក្សា រៀបចំ ក៏ដូចជាទទួលដំបូន្មានពី លោកទិត្យ សិលា ជាមួយនឹងបទពិសោធន៍រៀបចំភស្តុភារកំពង់ផែសមុទ្រទាំងក្នុងនិងក្រៅប្រទេស មានដូចជាប្រេង,អាហារ, គ្រឿងម៉ាស៊ីន, ទំនិញទូទៅ និងសម្ភារៈសំណង់រយៈពេលជាង ២០ឆ្នាំ។ ក្រុមហ៊ុនរបស់យើងអាចផ្តល់ជូនអតិថិជន មិនមែនសេវាកម្មមួយ តែច្រើនជាងនោះគឺ ការនាំចូល, ការនាំចេញ, Clearance និងផ្តល់ជាឃ្លាំងសំរាប់ផ្ទុកទំនិញ។
ម៉ាតនិងដឹកជញ្ជូន
ម៉ាតនិងការដឹកជញ្ជូន៖ ដោយមើលឃើញពីតម្រូវការរបស់អតិថិជនត្រូវការអាហារដែលមានគុណភាព និងតម្រូវការសម្រាប់ការរស់នៅដែលប្រកបដោយសុវត្ថិភាពនិងរបៀបរស់នៅដែលមានសុខភាពល្អក្រុមរបស់យើងក៏បានវិនិយោគលើមីនីម៉ាតដែលទំនើបនិងសហគមន៍ដែលផ្តល់ជូនតែបន្លែ ផ្លែឈើ សាច់ និងគ្រឿងទេសប្រចាំថ្ងៃដែលល្អបំផុតនិងមានគុណភាព។ Karot គឺជាផ្នែកមួយផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងប្រកបដោយការប្តេជ្ញាចិត្តនិងប្រុងប្រយ័ត្នរបស់លោកប៊ុនលាង ដែលលោកគឺជាស្ថាបនិកដំបូងនៃប្រោនកាហ្វេដែលជាហាងកាហ្វេឈានមុខគេក្នុងស្រុកនៅប្រទេសកម្ពុជា។ Karot នឹងក្លាយជាការបណ្តាក់ទុនថ្មីរបស់គាត់ដែលប្រាកដជានឹងដើរតាមគន្លងប្រោនកាហ្វេ ដោយមានការប្តេជ្ញាចិត្តខ្ពស់លើបច្ចេកវិទ្យា សុវត្ថិភាពនិង គុណភាពសម្រាប់អតិថិជនរបស់ខ្លួន។
នាំចូលនាំចេញ
ការនាំចេញនាំចូល៖ ការធ្វើពាណិជ្ជកម្មគឺជាផ្នែកមួយនៃ Generation One Trading and Logistics Co., Ltd ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនពីការរៀបចំដឹកជញ្ជូន រហូតដល់ការនាំចូលឬនាំចេញផលិតផលទំនិញក្នុងនិងក្រៅស្រុក។ ក្រៅពីការនាំចូលឬនាំចេញផលិតផលរបស់យើង ពួកយើងក៏មានការផ្តល់សេវាកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការសម្រាប់អតិថិជនរបស់យើងដើម្បីទាញយកអត្ថប្រយោជន៍ពីច្រកចេញចូលតែមួយដើម្បីនាំចូលឬនាំចេញផលិតផលរបស់គាត់ទៅកាន់ទីផ្សារផ្សេងៗនៅលើពិភពលោក។ ទាំងអស់នេះពិតជាមានប្រយោជន៍សម្រាប់សហគ្រាសធុនតូចនិងមធ្យមជាច្រើន ហើយម្ចាស់អាជីវកម្មលើកដំបូងដែលត្រូវការភាពងាយស្រួលនិងការធានាសម្រាប់អាជីវកម្មរបស់គាត់។ ទាំងនោះក៏រួមមានសេវាកម្មត្រួតពិនិត្យទំនិញរបស់យើង (ក្នុងស្រុកនិងក្រៅស្រុក) និងការសម្របសម្រួលការទូទាត់គ្រប់ប្រភេទ។